ផ្តាច់ជីវិត​​គេ​ហើយ រួច​រត់​ទៅ​​ធ្វើរឿងស្មានមិនដល់​ក្នុង​បន្ទប់ទឹក​វត្

ខេត្តសៀមរាប ​៖ ​បុរសជាជន​វិកល​ច​រិ​តម្នាក់​បាន​​យក​ពូថៅ​ទៅ​​កាប់​​បុរសម្នាក់ទៀតដែល​កំពុង​ដេក​លើ​អង្រឹង​ក្រោមផ្ទះ​ត្រូវ​ចំ​កញ្ចឹង.ក បណ្តាល​ឱ្យ​​បាត់បង់ជីវិត បន្ទាប់ពី​ធ្វើ​សកម្ម​ភាព​​រួច បុរសជាជនវិកលចរឹតរូបនោះ​បានរ​ត់ទៅ​ចងក​នៅ​ក្នុង​បន្ទប់ទឹក​វត្ត​ក្បាលដំរី បណ្តាល​ឱ្យ​​បាត់បង់ជីវិត​ភ្លាម​ៗ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​។

Loading...

ហេតុ​ការ​​ណ៍​ខាងលើនេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​១​និង​៧​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ឆ្នាំ​២០២០ នៅ​ក្រោមផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​គំរូ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​ថា ជន​រង​គ្រោះ​ឈ្មោះ​ឃុន រុន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ចំណែក​​ជនសង្ស័យ​ជា​ជន​វិកល​ច​រឹត​ឈ្មោះ ជី ចា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។​

លោកអធិការ​នគរបាល​ស្រុកបាន​ឱ្យ​ដឹង​បន្ត​ថា ​ករណី​​​ខាងលើ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ជា​ជន​វិកល​ច​រិត​បាន​យក​ពូថៅ​​ទៅ​​កាប់​ជន​រង​គ្រោះ​ដែល​កំពុង​ដេក​លើ​អង្រឹង​ក្រោមផ្ទះ ត្រូវ​ចំ​កញ្ចឹងក បណ្តាល​ឱ្យ​​បាត់បង់ជីវិត​ ​លុះធ្វើ​សកម្មភាព​រួច ជនសង្ស័យ​​រូបនោះ​​បានរ​ត់ទៅ​ចងកនៅ​ក្នុង​បន្ទប់ទឹក​វត្ត​ក្បាលដំរី បណ្តាល​ឱ្យ​បាត់បង់ជីវិត​ភ្លាម​ៗ​ផង​ដែរ​។

បច្ចុប្បន្ន សព​ទាំង​២​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ រៀង​ៗ​ខ្លួន​តាម​ប្រពៃណី​ ៕ (កែសម្រួលដោយ ៖ ធីតា​)