ខេត្តកំពង់ចាម៖ មន្ត្រីនគរបាលពេលចុះបង្ក្រាបបទល្មើសនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន មិនត្រូវយកអំណាចទៅអនុវត្តនោះទេ គឺត្រូវប្រើច្បាប់ជាគោល ដើម្បីបំពេញការងារមានពេលខ្លះប្រជាពលរដ្ឋបានប្តឹងមន្ត្រីមួយចំនួនទៅសម្ដេចក្រឡាហោមស ខេង ដើម្បីឲ្យជួយអន្តរាគមន៍តាមរយ:ហ្វេសប៊ុក។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តថ្លែង នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៤លើកទី២ នៅសាលានគរបាលភូមិភាគ២ខេត្តកំពង់ចាមចំនួន២០៣នាក់ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃឈរ នាព្រឹកថ្ងៃទី២៣វិច្ឆិកា ២០២០។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានមានប្រសាសន៍គូសបញ្ជាក់ថា មន្ត្រីនគរបាលដែលបានចូលរួមរៀនសូត្រវគ្គបណ្ដុះបណ្ដាលនេះគឺមកពីរាជធានីភ្នំពេញនិងខេត្តព្រៃវែង នេះជាគ្រឹះមួយសម្រាប់យើងទៅបំពេញភារកិច្ចក្នុងពេលខាងមុខ ក្រោយពីបានបញ្ចប់ការសិក្សានៅសាលា តាមពិតមន្ត្រីនគរបាលដែលបានទទួលការរៀនសូត្រនៅវគ្គនេះ គឺមិនទាន់មានចំណេះដឹងគ្រប់គ្រាន់នៅឡើយទេ ដែលតម្រូវឱ្យមានការទាមទាររៀនសូត្រនៅវគ្គផ្សេងៗ ដែលនឹងធ្វើឡើងជាបន្តបន្ទាប់ សូមបញ្ជាក់ថានៅក្នុងខេត្តកំពង់ចាមគឺមានការស្នើសុំទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដោយបានហៅមន្ត្រីថ្នាក់ប៉ុស្ត៏ នឹងស្រុកមកទទួលចំណេះដឹងតាមត្រជាក់ការបង្រៀន ដោយផ្ទាល់ពីលោកចៅក្រមនិងព្រះរាជអាជ្ញា ដោយរៀនពីការជួញដូរមនុស្សដែលមានរយៈពេល៣ថ្ងៃនាពេលកន្លងមក។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍បន្តថាតាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលខ្លីៗរបស់មន្ត្រីនគរបាលគឺមានអត្ថប្រយោជន៍និងផ្ដល់ចំណេះដឹងកាន់តែប្រុសសាវាឡើង ហើយបម្រើការងារនៅតាមអង្គភាពនីមួយៗគឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានការទុកចិត្តមកលើនគរបាលក៏ដូចជាកងរាជអាវុធហត្ថដោយយើងត្រូវឈរលើភាពអព្យាក្រឹត។
មួយវិញទៀតនគរបាលត្រូវចេះស្តាប់ការណែនាំរបស់លោកស្នងការក៏ដូចជាអគ្គស្នងការនគរបាលជាតិ ។រូបលោកសូមកោតសរសើរដល់មន្ត្រីនគរបាលជំនាន់ទី១៤ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន សរុបជាង៤០លានរៀល ដើម្បីសាងសង់ផ្លូវបេតុងមួយខ្សែនៅក្នុងបរិវេណសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ឲ្យកាន់តែមានសោភ័ណភាពនិងការអភិវឌ្ឍរីកចម្រើនដូចសាលាផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។

ដោយឡែក លោកឧត្តមសេនីយ៍ទោរ័ត្ន ចំរើននាយកសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ឲ្យដឹងដែរថា ជាលទ្ធផលនៃការបណ្ដុះបណ្ដាលសិស្សនគរបាលជ័យលាបភីសរុបចំនួន២០០នាក់ ដែលត្រូវទទួលបានវិញ្ញាបនបត្រការសិក្សាក្នុងកម្មវិធីនេះ ។

នុងនោះសិស្សដែលទទួលបាននិទ្ទេសមានដូចខាងក្រោម
និទ្ទេសA ល្អប្រសើរចំនួន១នាក់
និទ្ទេសB ល្អណាស់ចំនួន១៤នាក់
និទ្ទេសB ល្អចំនួន៣៧នាក់
និទ្ទេសB ល្អបង្គួរចំនួន៦០នាក់
និទ្ទេសD មធ្យមចំនួន៨៨នាក់៕ អត្ថបទដោយ៖ យ៉ាន់ ចាន់ថេត




